អាមេរិក​ព្រមាន​​ប្រើ​កម្លាំង​យោធា​តប​ត​លើ​កូរ៉េ​ខាង​ជើង​ក្រោយ​សាក​ល្បង​នុយក្លេអ៊ែរ

អាមេរិក​បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​អាច​នឹង​ចាប់​ផ្ដើម​នូវការ​ឆ្លើយ​តបខាង​យោធា​ដ៏​ធំ​មួយ ទៅ​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​សកម្មភាព​បង្ក​ហេតុ​របស់​ក្រុង​ព្យុងយ៉ាង ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​អ៊ីដ្រូសែន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រតិកម្ម​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​កើត​ឡើង​ក្រោយ​ពី​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ បាន​កោះ​​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក ដើម្បី​ជជែក​លើ​ការ​ធ្វើ​តេស្ត​គ្រាប់​បែក​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​ក្លា ដែល​ត្រូវ​បាន​គេ​និយាយ​ថា មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​គ្រាប់​បែក​អាតូមិក​ទម្លាក់​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ទៅ​ទៀត។

លោក Mattis បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​គំរាម​កំហែង​ណា​មួយ​ទៅ​លើ​អាមេរិក ឬ​ទឹក​ដី​អាមេរិក រួម​ទាំង​កោះ​ហ្គាំ​ ឬ​ក៏​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន នឹង​ប្រឈម​មុខ​នឹង​ការ​តប​ត​ដោយ​កម្លាំង​យោធា​ដ៏​ធំ​មួយ។

 

លោក ត្រាំ បាន​ប្រកាស​ប្រហារ​​កូរ៉េ​ខាង​ជើង ដែល​បាន​​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ