ចិន និង​រុស្ស៊ី​ឯកភាព​គ្នា​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​តាម​វិធី​ត្រឹម​ត្រូវ

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ នឹង​ដោះ​ស្រាយ​​​ក្នុង​លក្ខណៈ​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ថ្មី​បំផុត​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​ផ្អែក​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួរ​របស់​ចិន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

ស៊ិនហួរ​បាន​ផ្សាយ​ថា មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​អនុវត្ត​ទៅ​តាម​គោលដៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ និង​រក្សា​ទំនាក់​ទំនង​ និង​ការ​សម្រប​សម្រួល​ដោយ​ជិត​ដិត ដើម្បី​ដោះ​ស្រាយ​ស្ថានការណ៍​ថ្មីៗ​នេះ។

មេដឹកនាំ​មហា​អំណាច​ទាំង​ពីរ​នេះ បាន​ឯកភាព​គ្នា​បែប​នេះ អំឡុង​ជំនួប​របស់​ពួកគេ​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស BRICS នៅ​ទីក្រុង​សៀមេន ភាគ​អាគ្នេយ៍​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ