អ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថានកើនដល់​១៦នាក់​

ជំនន់ទឹកភ្លៀងខ្លាំងនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន ជាក្រុងធំបំផុតនៃប្រទេសនេះ បានបណ្តាលឲ្យមនុស្សចំនួន​១៦នាក់បានស្លាប់ គឺពួកគេភាគច្រើនជាកុមារ។​

សារព័ត៌មាន ​CNN បានចុះផ្សាយថា ក្នុងចំណោមអ្នកស្លាប់ទាំង១៦នាក់នោះ គឺ១១នាក់ស្លាប់ដោយសារតែការឆក់ខ្សែភ្លើងពេលទឹកលិចផ្ទះរបស់ពួកគេរស់នៅ។​

Karachi គឺជាក្រុងដែលទើបជួបបញ្ហាជំនន់ទឹកភ្លៀងចុងក្រោយ​នេះ​ ដែលក្រុមអ្នកជំនាញ​ព្រមានថា ជំនន់ទឹកភ្លៀងឆ្នាំនេះ នឹងបង្កគ្រោះថ្នាក់ខ្លាំង​បណ្តាលប្រទេសនៅអាស៊ីខាងត្បូង។ របាយការណ៍ថ្មីៗនេះ បណ្តាញថា ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅអាស៊ីខាងត្បូង​កើនដល់​ចំនួន​១២០០ ហើយចំនួន​ជាង ៤១លាននាក់ទៀត រងផលប៉ះពាល់។ ប្រទេសដែលប៉ះពាល់ខ្លាំងគឺឥណ្ឌា និង ប្រទេសក្បែរខាងនោះរួមមានទាំង នេប៉ាល់ បង់ក្លាដេស និង ប៉ាគីស្ថាន។ អង្គការមនុស្សធម៌អន្តរជាតិ មានកាកបាតក្រហម និង អឌ្ឍចន្ទក្រហម​ កំពុងតែអន្តរាគមន៍ជួយផ្តត់ផ្គង់។​

ក្នុងសេចក្តីអំពាវនាវរបស់នាយករដ្ឋមន្ត្រី Shahid Khaqan Abbasi ឲ្យមន្ត្រីពាក់ព័ន្ធប្រើគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះ ស្ថានភាពទឹកជំនន់​ដែលកំពុងគំរាមកំហែងខ្លាំងដល់ជីវិតពលរដ្ឋនៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ