រដ្ឋកាន់សាសនាឥស្លាម​ទាមទារដកពានរង្វាន់ណូបែលពី លោក​ស្រី​ អ៊ុង សានស៊ូជី​

ប្រទេសដែលកាន់សាសនាឥស្លាមជាង៥០ទាមទារឲ្យមានការដកឈ្មោះ ​លោកស្រី អ៊ុង សានស៊ូជី ជាមេដឹកនាំជាន់ខ្ពស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចេញពីបញ្ជីអ្នកទទួលបានពាន់រង្វាន់ណូបែលសន្តិភាព ដោយចោទថា រដ្ឋាភិបាលរបស់លោកស្រី កំពុងតែធ្វើទុក្ខបុកម្នេញជនជាតិ​រ៉ូហ៊ីងយ៉ា។​

អង្គការអប់រំ​វិទ្យាសាស្ត្រ និង វប្បធម៌ឥស្លាម​(ISESCO) ដែលមានរដ្ឋ​ដែលកាន់សាសនាឥស្លាម​ចំនួន៥២ បាន​ចេញសេចក្តីថ្លែងការណ៍ ថ្កោល​ទោសរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី ថា កំពុងតែធ្វើសកម្មភាពប្រឆាំងជនជាតិភាគតិច​ រ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម​។​ ពួកគេថា លោក​ស្រីបានបាត់បង់លក្ខណៈជាអ្នកទទួលបានពានរង្វាន់សន្តិភាពហើយ។

លោកស្រី អ៊ុង សាន​ស៊ូជី ក៏រងការចោទថា កំពុងតែធ្វើគរ ធ្វើថ្លង់ និងបិទភ្នែកមិនមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋជាជនភាគតិច​កាន់សាសនាឥស្លាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ