ពូទីន ព្រមានថា ពិភពលោក​ប្រឈមគ្រោះថ្នាក់​ដោយសារកូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមានពីការភ័យខ្លាចរាលដាលនៃគ្រោះមហន្តរាយដោយសារកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដែលអាចឈានដល់ការសម្លាប់មនុស្សជាទ្រង់ទ្រាយធំកើតឡើង​ជាថ្មីដូចពីអតីតកាលទៀត។​

ថ្លែងក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនកាលពីម្សិលមិញ លោក ពូទីន ថ្លែងថា ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់កម្លាំងយោធាជាមួយកូរ៉េខាងជើង ហើយលោក​បញ្ជាក់ថា ជម្រើសល្អតែមួយគត់ក្នុងការដោះស្រាយបញ្ហានេះ គឺការដោះស្រាយវិធានការតាមបែបការទូតដោយសារចរចា និង​មិនមានការដាក់ទណ្ឌកម្ម។ លោក ពូទីន ថ្លែងទៀតថា ការដាក់ទណ្ឌរបស់ប្រទេសនានានោះមិនមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែជាមួយកូរ៉េខាងជើងនោះទេ។ ​នេះបើតាមសារព័ត៌មាន​ CNN។​

លោក ពូទីន ថ្លែងថា របបកូរ៉េខាងជើង​អាចរស់បានដោយសារតែដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែ ហើយថា បើសិនជាលោកខាងលិចអន្តរាគមន៍ទម្លាក់រដ្ឋាភិបាលនេះ នឹងនាំមកលទ្ធផលដូចការទម្លាក់រដ្ឋាភិបាលអ៊ីរ៉ាក់ដឹកនាំដោយលោក សាដាំ ហូសេន ដែលកំពុងបំផ្លាញដោយសារតែសង្គ្រាម​។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បានថ្លែងថា លោក គីម ជុងអ៊ុន ​កំពុងតែចាប់ផ្តើមបង្កសង្គ្រាម ហើយបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​សម្រេចដាក់ចេញទណ្ឌធ្ងន់ធ្ងរដើម្បីបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ