ថៃចុះហត្ថលេខាជាមួយក្រុមហ៊ុនរដ្ឋចិន កសាងផ្លូវដែកល្បឿនលឿន

រដ្ឋាភិបាលថៃបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសន្យាចំនួនពីរ លើទឹកប្រាក់ប្រមាណ៥,២ពាន់លានបាត ជួយក្រុមហ៊ុនរដ្ឋចិន ក្នុងការកសាងផ្លូវដែនល្បឿនលឿនចំនួន​២ខ្សែ ជាគម្រោងរបស់រដ្ឋាភិបាល​ចិន​ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។​

រដ្ឋាភិបាលថៃ និងសហគ្រាសរបស់រដ្ឋាភិបាលចិន​ បានចុះហត្ថលេខាលើកិច្ចសន្យានៅក្នុងសប្តាហ៍នេះ ដែលមានសាក្សីប្រធានាធិបតីចិនលោក​ ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងកិច្ចប្រជុំកំពូល BRICS នៅក្នុងប្រទេសចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

គម្រោងកសាងផ្លូវដែកទាំងពីរ​គ្រោងធ្វើក្នុងចម្ងាយផ្លូវប្រមាណ ៨៧៣គីឡូម៉ែត្រ ដែលមួយភ្ជាប់ពីប្រទេសថៃទៅកាន់ប្រទេសឡាវ និងមួយទៀតភ្ជាប់ពីទីក្រុងបាងកកប្រទេសថៃទៅកាន់ខេត្ត ណា ខន នៅភាគខាងជើងនៃប្រទេស។​

គម្រោងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០១៤ ប៉ុន្តែត្រូវបានពន្យារពេលមួយរយៈហើយ ក៏ចាប់ផ្តើមឡើងវិញនេះ ក្រោយពេលភាគីទាំងពីរបានពិភាក្សាគ្នា ដោយពិនិត្យលើទឹកប្រាក់ដែលកំពុងមាន និងកម្ចីដែលអាចដំណើរការទៅបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ