ក្មេង​៥​នាក់​លង់​ទឹក​ស្លាប់​ ក្រោយ​ទូក​ដឹក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាង​លិច​នៅ​បង់ក្លាដែស

យ៉ាង​ហោច​ណាស់​ក្មេង ៥​នាក់ បាន​លង់​ទឹក​ស្លាប់ នៅ​ពេល​ទូក​មួយ​គ្រឿង​ដែល​ដឹក​ជន​ភៀស​ខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​គេច​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា​នោះ បាន​លិច​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ឆ្មាំ​ល្បាត​ព្រំដែន​បង់ក្លាដែស។

អាជ្ញាធរ​បាន​និយាយ​ថា មាន​ទូក ៤​គ្រឿង​បាន​លិច​នៅ​មាត់​ទន្លេ​​ណាហ្វ ដែល​បែង​ចែក​រវាង​ប្រទេស​បង់ក្លាដែស និង​រដ្ឋ​រ៉ាក់ឃីន​របស់​ប្រទេស​ភូមា។ បញ្ហា​នេះ​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា អាច​មាន​គ្រោះ​ថ្នាក់​បន្ថែម​ទៀត។

មនុស្ស​រាប់​សិប​នាក់ ត្រូវ​បាន​សម្លាប់​រួច​ទៅ​ហើយ នៅ​ពេល​ពួកគេ​ព្យាយាម​ឆ្លង​ទន្លេ​ណាហ្វ ចាប់​តាំង​ពី​ផ្ទុះ​អំពើ​ហិង្សា​ជា​ថ្មី​ម្ដង​ទៀត នៅ​រដ្ឋ​រ៉ាក់ឃីន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​កន្លង​មក ដោយ​ជន​ភៀស​ខ្លួន​បាន​ប្រើ​ប្រាស់​ទូក​តូចៗ ដើម្បី​ឆ្លង​ទន្លេ​នោះ។

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ១២​ម៉ឺន ៥​ពាន់​នាក់ បាន​រត់​ភៀស​ខ្លួន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ចាប់​តាំង​ពី​ផ្ទុះ​អំពើ​ហិង្សា​ជា​ថ្មី​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ