ក្រុមគ្រួសារមេដឹកនាំហ្វីលីពីន ដែលល្បីឈ្មោះខាងការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀននោះ រងការចោទថា ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន មេតាំហ្វេតាមីន ដឹកតាមកប៉ាល់ពីប្រទេសចិនក្នុងតម្លៃប្រមាណ ១២៥,៤លានដុល្លារអាមេរិក។
កូនប្រុសនិងកូនស្រី របស់លោក ឌូទើតេ រងការចោទថា ជាអ្នករៀបចំក្នុងការរត់ពន្ធគ្រឿងញៀននេះ គឺឈ្មោះ Paolo Duterte និង Manases Carpio។
ទោះយ៉ាងណាកូនប្រុសម្នាក់របស់លោក ឌូទើតេ លោក Paolo Duterte បានថ្លែងប្រាប់ព្រឹទ្ធសភាថា ការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ គឺគ្រាន់តែជាការចោទប្រកាន់ន័យនយោបាយ ចង់បង្ខូចកេរ្តិ៍ឈ្មោះក្រុមគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។
លោក ឌូទើតេ ជាអ្នកដែលដឹកនាំការធ្វើសង្គ្រាមគ្រឿងញៀន សម្លាប់មនុស្សអស់រាប់ពាន់នាក់ ដោយលោកថា ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គមហើយថា បើក្រុមគ្រួសាររបស់លោកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬ អំពើពុករលួយនោះលោកនឹងលាលែងចេញពីតំណែង ទុកឲ្យច្បាប់ចាត់ការ៕