ព្យុះ Hurricane Irma បានបោកបក់នាំទាំងទឹកភ្លៀងខ្លាំងនៅប្រជុំកោះ Turks និងកោះ Caicos របស់អង់គ្លេស ដែលមានទីតាំងនៅមហាសមុទ្រអាតាឡង់តិច បន្ទាប់ពីការបោកបក់ចេញពីតំបន់ Caribbean ជាតំបន់នៅឈូងសមុទ្រម៉ិចស៊ិកូ។
សារព័ត៌មាន BBC បានឲ្យដឹងថា ខ្យល់ព្យុះនោះមានកម្លាំងខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ច្រើន គឺក្នុងល្បឿនប្រមាណ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះប្រភេទនេះ បានវាយប្រហារខ្លាំងក្លានៅក្នុងប្រទេស Haiti ដែលបង្កឲ្យមានទឹកជំនន់ និង បានបំផ្លាញហេរដ្ឋារចនាសម្ព័ន្ធជាច្រើនកាលពីឆ្នាំ២០១០ ហើយទើបតែស្តារបានការខូចខាតឡើងវិញ។
អង្គការមនុស្សធម៌អន្តរជាតិកាកបាតក្រហម បានធ្វើការប៉ាន់ប្រមាណថា ឥទ្ធិពលនៃខ្យល់ព្យុះនេះ និងធ្វើឲ្យរងផលប៉ះពាល់ដល់មនុស្សប្រមាណ១,២លានទៅ ២៦លាននាក់៕