សមត្ថកិច្ចស្រុកសំឡូត ខេត្តបាត់ដំបង បានរកឃើញម៉ីនប្រភេទស្គរចំនួន១៧គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម ហើយគ្រាប់មីនទាំងនោះ កម្លាំងជំនាញកំពុងធ្វើការត្រួតពិនិត្យនិងទាក់ទៅខាងអង្គភាពស៊ីម៉ាក់ដើម្បីយកកំទេចចោល។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃចន្ទម្សិលមិញ បានឲ្យដឹងថា គ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាមទាំងនោះរកឃើញកាលពីថ្ងៃទី ០៩ខែកញ្ញានៅម្តុំវាលធ្មា ភូមិចម្លងរមាំងលើ ឃុំអូរសំរិល។ សមត្ថកិច្ចចុះស្រាវជ្រាវរកឃើញបន្ទាប់ពីមានពលរដ្ឋម្នាក់លោក ង៉ែត សុខន អាយុ៥៥ឆ្នាំ បានរាយការណ៍ប្រាប់។
អធិការស្រុកសំឡូត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាមក្តី ឬយុទ្ធភ័ណ្ឌដែលបានមកពីគ្រប់មជ្ឈដ្ឋាន ត្រូវរាយការណ៍បន្ទាន់ ប្រសិនជាឃើញអាវុធឬគ្រាប់មិនទាន់ផ្ទុះ ទៅដល់កម្លាំងមានសមត្ថកិច្ច ឫអង្គភាពស៊ីម៉ាក់ដើម្បីយកទៅកំទេចចោល៕
ម៉ាប់ ស៊ុយ [email protected]