អង្គការ WWF កម្ពុជាបានអះអាងថា សត្វក្តាន់នឹងមានចំនួនកើនឡើងវិញ បន្ទាប់ពីថតបានដោយកាមេរ៉ាស្វ័យប្រវត្តិ ជាលើកដំបូងនៅខេត្តក្រចេះ ក្នុងរយៈពេល ១០ឆ្នាំ ដែលពីមុនគេគិតថាសត្វប្រភេទនេះ ត្រូវបានផុតពូជពីកម្ពុជា។
យោងតាមការចុះផ្សាយរបស់អង្គការ wwf-cambodia កាលពីថ្ងៃទី ១១ខែកញ្ញាបានឲ្យដឹងថា ថ្ងៃអនាគតចំនួនសត្វក្តាន់នឹងមានការកើនឡើង នៅក្នុងតំបន់ព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។ អង្គការនេះបន្តថា កិច្ចការអភិរក្សសត្វព្រៃប្រភេទនេះ សម្រេចបានត្រូវមានការចូលរួមពីប្រជាជននៅក្នុងសហគមន៍ និងបុគ្គលិកទាំងអស់ ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អង្គការ WWF កម្ពុជា កំពុងធ្វើការ ដើម្បីស្វែងរក នឹងបង្កើនចំនួនសត្វក្តាន់ឡើងវិញ ដោយថា តាមរយៈរូបភាពដែលកាមេរ៉ាស្វ័យប្រវត្តិថតបាន ឃើញមានស្នាមដានជើងរបស់សត្វប្រភេទនេះមានចំនួនច្រើន៕
ម៉ាប់ ស៊ុយ [email protected]