ក្រសួងប្រកាសឲ្យសិស្សប្រឡងជាប់ថ្នាក់ភាសាបារាំងខ្មែរ មកទទួលសញ្ញាបត្រ

ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសដល់សិស្ស ដែលប្រឡងជាប់ថ្នាក់ពីភាសាបារាំងនិងខ្មែរ សម្រាប់ឆ្នាំសិក្សា២០១៤ដល់ឆ្នាំ២០១៦ ព្រមទាំងបុគ្គលិក និងអតីតបុគ្គលិកអប់រំបង្រៀនថ្នាក់ពីភាសាទាំង៧រាជធានី-ខេត្ត មកទទួលសញ្ញាបត្រនិងគ្រឿងឥស្សរិយយស។

ក្នុងសេចក្តីជូនដំណឹងចេញផ្សាយកាលពីថ្ងៃទី ១៣ខែកញ្ញា បានឲ្យដឹងថា ក្រសួងប្រកាសដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសា គឺភាសាបារាំងនិងខ្មែរ សម្រាប់ឆ្នាំសិក្សា ២០១៤ដល់​ ២០១៥ និងឆ្នាំ ២០១៥ដល់ ២០១៦ទាំងអស់ ព្រមទាំងបុគ្គលិក និងអតីតបុគ្គលិកអប់រំដែលបង្រៀនថ្នាក់ពីរភាសា បារាំងនិងខ្មែរ ទទួលយកសញ្ញាបត្រ និងគ្រឿងឥស្សរិយយស នៅថ្ងៃទី ០៦ខែតុលា វេលាម៉ោង ១៤:០០នាទី ខាងមុខនេះក្នុងវិទ្យាស្ថានជាតិអប់រំ។

សម្រាប់សិស្សានុសិស្ស ព្រមទាំងបុគ្គលិក និងអតីតបុគ្គលិកអប់រំដែលបង្រៀនថ្នាក់ពីភាសា បារាំងនិងខ្មែរ ទាំង៧រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ។

ក្រសួងអប់រំយុវជននិងកីឡា ប្រកាសឲ្យសិស្សានុសិស្ស និងបុគ្គអប់រំ ដែលត្រូវមកទទួលសញ្ញាបត្រ និងគ្រឿងឥស្សរិយយសទាំងអស់ សូមទំនាក់ទំនងទៅមន្ត្រី នាយដ្ឋានមធ្យមសិក្សាចំណេះទូទៅលោក សុខ ដាលីន តាមរយះលេខទូរស័ព្ទ ០១៦ ៩៩២ ៣៩៣ ឬតាមសារអេឡិចត្រូនិច dalinsok95@gmail.com ដើម្បីធ្វើការចុះឈ្មោះចូលរួម និងផ្តល់ដំណឹងពីការចូលរួម ទៅមន្ទីអប់រំយុវជននិងកីឡា នៅតាមរាជធានី ខេត្តរបស់ខ្លួន ឲ្យបានមុនថ្ងៃទី ២៥ខែកញ្ញាខាងមុខនេះ៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ