ពលកររបស់កូរ៉េខាងជើងរាប់ម៉ឺននាក់កំពុងតែធ្វើការនៅភាគខាងកើតនៃប្រទេសរុស្ស៊ី កំពុងមានការភ័យខ្លាច មានការដាក់ទណ្ឌកម្ម ហើយបញ្ជូនពួកគេទៅប្រទេសវិញ ខណៈពិភពលោកកំពុងធ្វើយុទ្ធនាការដាក់សម្ពាធលើកូរ៉េខាងជើង។
កាលពីថ្ងៃចន្ទអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដោយសារតែការបាញ់សាកល្បងអាវុធនុយក្លេអ៊ែទីលើកទី៦។ បច្ចុប្បន្នប្រទេសពាក់ព័ន្ធមួយចំនួនរួមទាំងអាមេរិកកំពុងតែរៀបចំការដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង។
ពលករកូរ៉េខាងជើងប្រមាណ ៣០ ០០០នាក់កំពុងតែធ្វើការងារនៅក្នុងប្រទេសរុស្ស៊ី ទៅលើផ្នែកខុសៗគ្នារួមទាំងសិប្បកម្មឈើ និង ផ្នែកសំណង់។
ពលករទាំងនោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីក្រុមពលករផ្សេង ដោយត្រូវបានគេចាត់ទុកដូចជា ក្នុងលក្ខខណ្ឌទាសករ។ នេះបើតាមសារព័ត៌មាន CNN។
ពលរកូរ៉េខាងជើងទាំងនោះថ្លែងថា ពួកគេមានការព្រួយបារម្ភខ្លាចមានការបញ្ជូនពួកគេទៅកាន់ប្រទេសវិញ ព្រោះពួកគេចូលចិត្តធ្វើការងារនៅទីនោះ ហើយបានផ្ញើប្រាក់ទៅស្រុកនៅកូរ៉េខាងជើង៕