អារ៉ាប់ប៊ីសាអ៊ូឌីតអនុញ្ញាតឲ្យស្រ្តីមានសិទ្ធិបើកបរការសម្រេចនេះ​ជាប្រវត្តិសាស្ត្រ

អារ៉ាប់ប៊ីសាអ៊ូឌីតសម្រេចអនុញ្ញាតឲ្យស្រី្តមានសិទ្ធិបើកបររថយន្តចាប់ពីខែមិថុនាឆ្នាំក្រោយ  ដែលនេះជាការសម្រេចជាប្រវត្តិសាស្ត្រ បន្ទាប់ពីប្រទេសនេះ អនុវត្តន៍នៅពេលកន្លងមកគឺឲ្យស្ត្រី នៃរថយន្តមិនមានសិទ្ធិបើកបរដោយខ្លួនឯងនោះទេ។​

ប្រទេសនេះ  មានការរឹតត្បិតច្រើនលើសិទ្ធិសេរីភាពរបស់ស្រ្តី  រួមទាំងការបើកបររថយន្តផង ហើយការប្រកាសអនុញ្ញាតឲ្យមានការបើកបរវិញនេះ បន្ទាប់ពីមានចលនាតវ៉ាទាមទារពីក្រុមស្ត្រី​សកម្មជនទាមទារសិទ្ធិសេរីភាព។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

ការសម្រេចថ្មីរបស់រដ្ឋាភិបាល​គឺមានអនុញ្ញាតឲ្យមានសិទ្ធិ​ស្មើភាពគ្នាលើការធ្វើចរាចរណ៍លើដងផ្លូវ គឺអនុញ្ញាតឲ្យទាំងស្រ្តី និង បុរស។ នេះបើតាម​ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋអារ៉ាប់ ដែលចុះផ្សាយកាលពីថ្ងៃទី២៦ខែកញ្ញាម្សិលមិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ