រដ្ឋអំណាចចិនបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីគ្រប់គ្រងតៃវ៉ាន់ ជាការដែលមិនអាចទទួលយកបាន បើសិនជាដែនដីតៃវ៉ាន់ប្រកាសថា ខ្លួនជាប្រទេសឯករាជ្យ។
ជាការឆ្លើយតបរដ្ឋាភិបាលនៃដែនដីតៃវ៉ាន់ ថ្លែងថា ជាការពិតដែនដីតៃវ៉ាន់ឈ្មោះជាផ្លូវការគឺជាកោះមួយរបស់ប្រទេសចិន ប៉ុន្តែ វាបានប្រែក្លាយទៅជាប្រទេសមានអធិបតេយ្យភាពទៅហើយ និងមិនមានបញ្ហាអ្វីទេ សម្រាប់ចិននិយាយថា អាចទៅរួច ឬ មិនអាចនោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តៃវ៉ាន់គឺជាចំណុចប្រឈមមុខខ្លាំងមួយជាមួយរដ្ឋអំណាចនៃប្រទេសចិន ដោយចិនមិនដែលបោះបង់គំនិត ចំពោះការប្រើប្រាស់កម្លាំងទ័ពដើម្បីគ្រប់គ្រងដែនដីនោះទេ ព្រោះថា ជាខេត្តមួយរបស់ខ្លួន។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិន គឺក្រុមជាតិនិយមបានចាញ់ ហើយបង្ខំផ្តាច់ដែនដីតៃវ៉ាន់ចេញពីចិន កាលពីឆ្នាំ១៩៤៩។ ដែនដីតៃវ៉ាន់ធ្លាប់ត្រូវបានជប៉ុនដាក់ដែនអាណានិគមន៍ចាប់ពីឆ្នាំ១៨៩៥ដល់ ១៩៤៥។
នៅក្នុងសភា ក្នុងឱកាសតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់តៃវ៉ាន់ លោក William Lai ថ្លែងថា លោកគឺជាបម្រើផ្នែកនយោបាយក្នុងការតស៊ូមតិ ឲ្យតៃវ៉ាន់ក្លាយជាប្រទេសឯករាជ្យពេញលេញ។ ប៉ុន្តែលោកថា បច្ចុប្បន្ននេះ តៃវ៉ាន់ឯករាជ្យពីចិនរួចទៅហើយ គឺមិនចាំបាច់ប្រកាសផ្លូវការទេ។
អ្នកនាំពាក្យការិយាល័យកិច្ចការបរទេសរបស់ចិនទទួលបន្ទុកកិច្ចការលើដែនដីតៃវ៉ាន់ បានថ្លែងថា ទំនាក់ទំនងរវាងចិន និង តៃវ៉ាន់គឺមិនមែនជាប្រទេស និង ប្រទេសនោះទេ ហើយថា មិនមែនចិនផ្សេង តៃវ៉ាន់ផ្សេងនោះទេ។ លោកថា តៃវ៉ាន់ មិនអាចផ្តាច់ចេញពីចិនបានទេ ហើយតៃវ៉ាន់ក៏មិនអាចក្លាយទៅជាប្រទេសបានដែរ។