អាមេរិក​លេខ២ចិន​លេខ២៧ខាងប្រកួតប្រជែងសេដ្ឋកិច្ច​​

របាយការណ៍សិក្សាវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក​ បានផ្សព្វផ្សាយកាលពីម្សិលមិញ​ ចាត់ថ្នាក់សហរដ្ឋអាមេរិក​ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២  ស្ថិតនៅក្នុងចំណោមប្រទេសដែលមានការប្រកួតប្រជែងខ្លាំងខាងផ្នែកសេដ្ឋកិច្ច។​

របាយការណ៍សិក្សាបានបញ្ជាក់ថា ចំណាត់ថ្នាក់នេះ គឺអាមេរិក​ជាប់លេខ២ គឺឡើងមួយកម្រិត ចំណែក​សិង្ហបុរីជាប់លេខ៣ធ្លាក់មួយកម្រិតបើធៀតនិងឆ្នាំ២០១៦។ ​ចំណែក​ហុងកុងបានកើនឡើង​៣កម្រិតគឺឡើងពីចំណាត់ថ្នាក់លេខ៩កាលពីឆ្នាំ២០១៦មកចំណាត់ថ្នាក់លេខ៦នៅឆ្នាំ២០១៧។​នេះបើតាមWashington post។​

របាយការណ៍សិក្សាដោយវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីម្សិលមិញគឺ ស្វីសជាប់ចំណាត់ថ្នាក់លេខ ១ បន្តបន្ទាប់ទៀតគឺមាន អាមេរិក សិង្ហបុរី  ហូឡង់ និង អាល្លឺម៉ង់ ចំណែក ដែនដីពិសេសហុងកុងលេខ៦។ របាយការណ៍សិក្សាក៏បានបញ្ជាក់ថា  សម្រាប់ប្រទេសចិនស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២៧ គឺកើនឡើង​មួយកម្រិត ក្នុងចំណោមប្រទេសដែលមានការប្រកួតប្រជែងខ្លាំង​ចំនួន​៣០។​

ក្រុមវាយតម្លៃនេះ ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីសនេះ  បានលើកឡើងថា ដែលហុងកុងមានប្រសិទ្ធិភាពខ្ពស់ផ្នែកទីផ្សារ ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ