អាមេរិកចាប់ផ្តើមគម្រោង​សាសង់ជញ្ជាំងជាមួយម៉ិកស៊ិក​

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសពីគម្រោង​ចំនួន​៨នៃការចាប់ផ្តើមសាងសង់ជញ្ជាំងខណ្ឌព្រំដែនជាប្រទេសម៉ិចស៊ិក​ តាមការសន្យារបស់ប្រធានាធិបតីដូណលត្រូវនៅពេល​ដែលលោកឃោសនាមុនការបោះឆ្នោត​កាលពី​ចុងឆ្នាំ​ ២០១៦។

រដ្ឋាភិបាលរបស់អាមេរិក​បានប្រកាសថា ក្នុងចំគម្រោងចំនួន​៤គឺជាសំណង់រឹង​ នៅតំបន់ដែលត្រូវការត្រួតពិនិត្យលើពន្ធគយ និង ច្រកព្រំដែនសំខាន់​ ចំណែក​ កន្លែងផ្សេងៗ៤ទៀត​អាចប្រើប្រាស់​លើ​សម្ភារៈដែលអាចជំនួសKគ្នាបាន​ឬ អាច​ផ្លាស់ប្តូរទីតាំងបាន។​ នេះបើតាមសារព័ត៌មាន​BBC។​

លោកត្រាំធ្លាប់ថ្លែងថា លោកនឹងរៀបចំឲ្យមានការកសាងជញ្ជាំងទាំងនេះ ឡើងឲ្យមានភាពស្រស់ស្អាតនៃប្រទេសទាំងពីរនេះ។​

មន្ត្រីអាមេរិកថ្លែងថា ពួកគេ​អាចនឹងត្រូវចំណាយពេលប្រមាណ​៣ខែ ដើម្បី​វាយតម្លៃ និង រតនារូបរាងឡើង​ ដែលរួមទាំងការពិសោធន៍លើការបិទជិតជ្រកព្រំដែន។​

ក្នុងគម្រោងនិមួយៗដែលបានសិក្សាវាយតម្លៃហើយគឺត្រូវចំណាយប្រមាណ ៤៥០ ០០០ ដុល្លារ ដែលត្រូវចំណាយដោយរដ្ឋាភិបាលសហព័ន្ធ។ ទោះយ៉ាងណានៅមិនទាន់មានការអនុម័តកញ្ចប់ថវិកាពីសភា ចំនួន​១,៥ពាន់លានដុល្លារ ជាការស្នើចុងក្រោយរបស់លោកត្រាំ ដើម្បីសាងសង់ជញ្ជាំងនេះនៅឡើយទេ។

ប្រធានាធិបតីអាមេរិក​បានទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសម៉ិចស៊ិកជួយចេញថ្លៃចំណាយលើការសាសង់ជញ្ជាំងតាមព្រំដែនដែលមានប្រវែងជាង ៣២០០គីឡូម៉ែត្រ ប៉ុន្តែរដ្ឋាភិបាល​នៃប្រទេសប៉ិចស៊ិក​បានបដិសេធមិនព្រមជួយចេញទេ។​

អាមេរិក​ចាប់ផ្តើមសាងសង់ជញ្ជាំងតាមព្រំដែននេះ ក្រោមហេតុផលថា ដើម្បីការសុវត្ថិភាពពលរដ្ឋអាមេរិក​ ព្រោះថា មានឧក្រិដ្ឋកម្មជនជាច្រើន​ឆ្លងកាត់ពីប្រទេសម៉ិចស៊ិចចូលអាមេរិករួមទាំងគ្រឿងញៀន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ