អ្នកដំណើររត់ជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងប្រទេសឥណ្ឌាស្លាប់​២២នាក់​

អ្នកដំណើររត់ជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌានៅព្រឹកថ្ងៃសុក្រនេះ  បណ្តាលឲ្យស្លាប់២២នាក់ និង ៣០នាក់ផ្សេងទៀតរងរបួស  ហេតុការណ៍កើតឡើងនៅពេលដែលមានភ្លៀងខ្លាំង ហើយរថភ្លើងក៏បើកមកដល់។​

ហេតុការណ៍នេះ កើតឡើង​នៅស្ថានីយ៍រថភ្លើងឈ្មោះ Elphinstone ដែលភ្ជាប់ទៅទីក្រុងចំនួន​២សំខាន់។ ហេតុការណ៍ជាន់គ្នាកើតឡើងនៅកន្លែងមនុស្សច្រើន​ ស្ថិតនៅលើស្ពានថ្មើរជើង​ឆ្ពោះទៅកាន់ស្ថានីយ៍រថភ្លើងក្បែរនោះ​។​ នេះបើតាមសារព័ត៌មាន​BBC។​

ក្រុមអ្នកជួយសង្គ្រោះបង្ហាញរបាយការណ៍ថា អ្នកស្លាប់មាន​២២នាក់ ចំណែកអ្នករងរបួស៣០នាក់ផ្សេងទៀត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។​

អ្នកនាំពាក្យខាងស្ថានីយ៍រថភ្លើងថ្លែងថា មូលហេតុដោយសារមនុស្សនៅលើស្ពាននោះច្រើនពេក ហើយពួកគេព្យាយាម រត់ទៅឡើងរថភ្លើងនៅពេលជាមួយគ្នា ខណៈភ្លៀងធ្លាក់ខ្លាំង។​

នៅឥណ្ឌាមានអ្នកធ្វើដំណើរតាមរថភ្លើងក្នុង១ថ្ងៃជាង ២០លាននាក់ ចំណែកផ្លូវស្ថានភាពរថភ្លើង និង ផ្លូវដែករងការរិះគន់ថា សម្ភារមួយចំនួនគឺចាស់ហូសការកំណត់ និង​មិនត្រូវស្តង់ដាដែលងាយបង្កគ្រោះថ្នាក់។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ