វៀតណាមប្រហារជីវិតអតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ​

តុលាការរបស់វៀតណាម​នៅថ្ងៃសុក្រនេះ សម្រេចកាត់ទោសប្រហារជីវិត អតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam  បន្ទាប់ពីរកឃើញថា មានកំហុស ពាក់ព័ន្ធអំពើពុករលួយ និង  ការគ្រប់គ្រងមិនល្អ ដែលធ្វើឲ្យបាត់បង់អស់លុយជាតិ​ចំនួន​៦៩លានដុល្លារ។​

នៅក្នុងសវនាការនៅថ្ងៃនេះ តុលាការវៀតណាម​ក៏បានភ្ជាប់ទៅនិងករណី​អ្នក​ធ្វើការនៅធនាគារចំនួន​៥១ នាក់ផ្សេងទៀតដែលកំពុងត្រូវកាត់ទោសដូចគ្នា។​  អតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋរូបនេះឈ្មោះ  Nguyen Xuan ចំណែកកូនប្រុសរបស់លោក​ក៏តុលាការចាប់ខ្លួនហើយកំពុងដំណើរការកាត់ទោស។​នេះ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ថ្ងៃនេះ តុលាការវៀតណាម​ក៏បានកាត់ទោសមហាសេដ្ឋី១រូប ឈ្មោះ  Ha Van Tham  ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ លោក Tham ​ ជាអ្នកដែលបង្កើតក្រុមធនាគារOcean Group ។​

សវនាការជាទ្រង់ទ្រាយធំរបស់តុលាការក្រុងហាណូយនៅថ្ងៃនេះ គឺជា សំណុំរឿង ដែល អតីតនាយករដ្ឋមន្ត្រីវៀតណាម​លោក  Nguyen Tan Dung  ចាប់ផ្តើមស្រាវជ្រាវតាំងពីឆ្នាំមុន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ