អគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប បានបង្ហាញក្តីសង្ឃឹមថា គណបក្សកុម្មុយនីស្តចិន ធ្វើឲ្យមានការត្រូវគ្នា រវាងក្រុមអ្នកប្រឆាំង និង មួយក្រុមអ្នកទៀតជា អភិរក្ស ក្នុងការធ្វើកំណែទម្រង់ទីផ្សារ។
អគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបលោក Jean Claude Juncker បានស្នើឡើងបែបនេះ ពេលដែល លោកទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ លោកធ្លាប់បានថ្លែងកាលពីដើមខែនេះ ស្នើសុំយន្តការត្រួត ពិនិត្យការវិនិយោគទុននៅសហភាពអឺរ៉ុបចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងទាក់ទងនឹងការទិញភាគហ៊ុនដោយក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋឬគ្រប់គ្រងក្រុមហ៊ុនចិន។
ចំណែករដ្ឋមន្ត្រីការបរទេសរបស់ចិនបានសម្តែងការព្រួយបារម្ភថា គម្រោងនេះ អាចនឹងបណ្តាលឲ្យបាត់បង់អ្នកវិនិយោគរបស់ពួកក្រុមអភិរក្ស។ ចិនលើកឡើងទៀតថា ការបារម្ភរបស់សហភាពអឺរ៉ុបនេះ គឺជារឿងមិនសម ហេតុផលទេ។