លោកស្រី យីង ឡាក់កំពុងស្វែងរកសិទ្ធិជ្រកកោននៅអង់គ្លេស

Ousted former Thai prime minister Yingluck Shinawatra greets supporters as she arrives at the Supreme Court in Bangkok, Thailand, August 1, 2017. REUTERS/Athit Perawongmetha TPX IMAGES OF THE DAY

មន្ត្រីគណបក្សភឿថៃ បានថ្លែងប្រាប់សារព័ត៌មាន​CNN កាលពីម្សិលមិញថា លោកស្រី យីង​ ឡាក់ កំពុងតែស្នាក់នៅក្នុងទីក្រុងឡុងដ៏ ហើយស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយនៅក្នុងប្រទេសអង់គ្លេសនេះ បន្ទាប់រត់គេចចេញពីប្រទេស។​

តុលាការកំពូលរបស់ថៃ កាលពីថ្ងៃពុធ បានប្រកាសសេចក្តីសម្រេចរបស់ខ្លួនដោយកាត់ទោសឲ្យលោកស្រី យីង ឡាក់ជាប់ពន្ធនាគារចំនួន​៥ឆ្នាំ ពីបទធ្វើឲ្យបាត់បង់លុយជាតិ​ប្រមាណ​៨ពាន់លានដុល្លារ លើគម្រោង ទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ កាលលោកស្រី កាន់តំណែងជានាយករដ្ឋមន្ត្រី ពីឆ្នាំ​២០១១ ដល់ឆ្នាំ ២០១៤។  នៅពេលប្រកាសសាលដីការបស់តុលាការនោះ មិនមានវត្តមានលោកស្រី យីង ឡាក់នោះទេ គឺមានតែអ្នកគាំទ្រដែលប្រមូលផ្តុំនៅទីនោះ។​

មេដឹកនាំយោធាថៃ លោក ប្រា យុទ្ធចាន់អូចា ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកស្រី យីង ឡាក់កំពុងរស់នៅក្នុងទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម។ ប៉ុន្តែមានប្រភពព័ត៌មាន​ បានប្រាប់CNNថា លោកស្រី យីង ឡាក់​បានចាកចេញពីទីក្រុង ឌូបៃទៅចក្រភពអង់គ្លេសកាលពី ពីរសប្តាហ៍មុន។​ មេដឹកនាំយោធា ថៃ លោកប្រាយុទ្ធ ចាន់អូចា ថ្លែងថា លោក​នឹងរៀបចំសហការជាមួយប្រទេសនានាដើម្បីចាប់ខ្លួន លោកស្រី យីង ឡាក់​ ទៅផ្តន្ទាទោសតាមច្បាប់ ដោយលោកថា ច្បាប់គឺជា ច្បាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ