រុស្ស៊ីបើកកិច្ចសហប្រតិបត្តិការជាមួយអាមេរិកដោះស្រាយបញ្ហាសំខាន់

រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ប្រកាស​បើក​កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​សហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំខាន់​ដែល​កំពុង​កើត​មាន​លើ​ពិភពលោក​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​អ្នក​ស្រាវជ្រាវ​នយោបាយ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។លោក​ថ្លែង​ថា​ ប្រទេស​ទាំង​ពីរ​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៅ​ចំពោះ​មុខ​ ពាក់​ព័ន្ធ​ទៅ​ផល​ប្រយោជន៍​ជា​អន្តរជាតិ​មិន​មែន​សំដៅ​តែ​លើ​ប្រយោជន៍​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួរ​។

រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​បាន​ថ្លែង​ទៀត​ថា​ ករណី​នៅ​ប្រទេស​ស៊ីរី​គឺ​ជា​ឧទាហរណ៍​មួយ​ដែល​មិន​ទាន់​បើក​ចំហ​ក្នុង​ការ​ដោះស្រាយ។លោក​បញ្ជាក់​ថា​ ត្រូវ​តែ​មាន​ការ​សហការ​ដោយ​បើក​ទូលាយ​ និង​ ស្មោះត្រង់​ដើម្បី​គ្រប់គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ ទប់ទល់​សកម្មភាព​ភេរវកម្ម​ផ្សេងៗ​។​

ទោះ​យ៉ាង​ណា​មិន​ទាន់​មាន​ការ​ឆ្លើយ​ជា​ផ្លូវ​ការ​ណា​មួយ​ពីរ​រដ្ឋ​អំណាច​ទី​ក្រុងវ៉ាស៊ីនតោន​ជុំ​វិញ​ការ​លើក​ឡើង​របស់​រដ្ឋ​អំណាច​ទីក្រុង​ម៉ូស្គូ​នេះទេ​។ មួយ​រយៈ​ចុង​ក្រោយ​នេះ​មហា​អំណាច​ទាំង​ពីរ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​ រហូត​ដល់​ការ​កាត់​បន្ថយ​មន្ត្រី​ទូត​រៀងៗ​ខ្លួន​ ដោយ​សារ​សហរដ្ឋអាមេរិក​ចោទ​រុស្ស៊ី​ថា​ ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​បោះឆ្នោត​របស់​អាមេរិក​ និង​ចោទ​ថា​ រុស្ស៊ី​ឈ្លាន​ពាន​ដែនដី​គ្រីមៀរ​បស់​អ៊ុយគ្រែន​។

ប្រែសម្រួលដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ