សម្ពាធរបស់ត្រាំរដ្ឋមន្ត្រីក្រសួងសុខាភិបាលលាលែងតំណែង

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សេវាធនធានមនុស្សរបស់សហរដ្ឋអាមេរិក​លោក​Tom Price បាន​ប្រកាសលាលែងចេញពីតំណែង ក្រោយពេលមានសម្ពាធពីប្រធានាធិបតីត្រាំ ជុំវិញករណី​ប្រើប្រាស់​យន្តហោះឯកជនដែលមានតម្លៃខ្ពស់ពេកប្រើពេលបំពេញការងាររដ្ឋ។​

ការប្រកាសលាលែងចេញពីតំណែងរបស់លោកគឺធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពី លោក ដូណល ត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក មិនពេញចិត្តទាល់តែសោះ ចំពោះករណី លោក​ Tom Price ប្រើប្រាស់យន្តហោះថ្លៃខ្ពស់ក្នុងធ្វើការងាររដ្ឋដែលថា មិនឆ្លុះបញ្ចាំងពីរដ្ឋការរបស់លោកទេ។​ នេះ បើតាមទីភ្នាក់ព័ត៌មានរ៉យទ័រ។

តាមការប្រកាសរបស់សេតវិមានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានដាក់លិខិតរួចហើយ ចំណែកលោកត្រាំក៏ទទួលយកលិខិតសុំលាលែងនោះ។​

ភ្លាមនោះលោកត្រាំបានតែងតាំងលោក Don Wright ជាអនុរដ្ឋមន្ត្រីក្រសួងនេះ ឲ្យបំពេញការងារជាបណ្តោះអាសន្ននៅក្នុងក្រសួងសុខាភិបាល​ និង សេវាធនធានមនុស្ស។​ ប្រែសម្រួលដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ