អាមេរិកស្ទាបស្ទង់ឆន្ទៈកូរ៉េខាងជើងទៅរកការចរចា

សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ក្រុង​វ៉ាស៊ីងតោន បាន​បើក​ច្រក​ទៅ​រក​កូរ៉េ​ខាង​ជើង ដើម្បី​ស្វែង​យល់​ថា តើ​របប​នេះ​ត្រៀម​ខ្លួន​ជជែក​អំពី​ការ​បោះ​បង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ហើយ​ឬនៅ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ។

ខុទ្ទកាល័យ​ប្រមុខ​កាទូត​អាមេរិក​រូប​នេះ បាន​បញ្ជាក់​យ៉ាង​លឿន​ថា កូរ៉េ​ខាង​ជើង​គ្មាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ការ​ពិភាក្សា​នោះ​ឡើយ។

ថ្លែង​មួយ​ថ្ងៃ​ក្រោយ​ពី​ជជែក​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​ក្រុម​មន្ត្រី​ការទូត​កំពូលៗ​នោះ លោក Tillerson បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ក្រុម​មន្ត្រី​អាមេរិក​បាន​រក្សា​ទំនាក់​ទំនង​ជា​ក្រុង​ព្យុងយ៉ាង។

ការ​ទម្លាយ​ឲ្យ​ដឹង​អំពី​ច្រក​ជជែក​គ្នា​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ភាព​តឹង​តែង​នៃ​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ប្រធានាធិបតី ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ហើយ​លោក Tillerson បាន​អំពាវ​នាវ​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់។

លោក Tillerson ត្រូវ​បាន​អ្នក​សារព័ត៌មាន​ចោទ​សួរ​ថា តើ​លោក​អាច​ដឹង​បាន​យ៉ាង​ម៉េច​ថា កូរ៉េ​ខាង​ជើង​ពិចារណា​ងាក​មក​តុ​ចរចា ក្រោយ​រង​ទណ្ឌកម្ម​បន្ថែម​នោះ។ ជា​ការ​ឆ្លើយ​តប លោក​ប្រាប់​ថា៖ «យើង​កំពុង​តែ​ស្ទាប​ស្ទង់ ដូច្នេះ ចូរ​បន្ត​តាម​ដាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ