រដ្ឋាភិបាល​តំបន់​កាតាឡាន់​ថា អ្នក​បោះ​ឆ្នោត ៩០​ភាគរយសម្រេច​​ចង់​បាន​ឯករាជ្យ​ពី​អេស្ប៉ាញ

រដ្ឋាភិបាល​កាតាឡាន់ បាន​និយាយ​ថា ប្រជាជន​ប្រហែល ២.២៦​លាន​ដុល្លារ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ប្រជា​មតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ ៩០​ភាគរយ​នៃ​អ្នក​បោះ​ឆ្នោត បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​រើស​ការ​ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា តួលេខ​នេះ​បង្ហាញ​ថា ប្រជាជន​នៅ​តំបន់​កាតាឡាន់​ប្រហែល ៤២.៣​ភាគរយ នៅ​ក្នុង​ចំណោម​ប្រជាជន​សរុប ៥.៣៤​លាន​នាក់ បាន​ចេញ​ទៅ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ជា​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អេស្ប៉ាញ​ហាម​ឃាត់។

មេដឹកនាំ​តំបន់​កាតាឡាន់ លោក Carles Puigdemont បាន​និយាយ​ថា តំបន់​ភាគ​ឦសាន​អេស្ប៉ាញ​មួយ​នេះ​ដែល​លោក​គ្រប់​គ្រង​នោះ មាន​សិទ្ធិ​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ បន្ទាប់​ពី​មនុស្ស​រាប់​លាន​នាក់​ចេញ​ទៅ​បោះ​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជា​មតិ​សម្រាប់​ឯករាជ្យ។

លោក​បាន​ប្រកាស​តាម​ទូរទស្សន៍​ថា ជា​ថ្ងៃ​ប្រកប​ដោយ​ក្ដី​សង្ឃឹម និង​ការ​ឈឺ​ចាប់​នោះ ពលរដ្ឋ​កាតាឡាន់ បាន​ឈ្នះ​សិទ្ធិ​ឆ្ពោះ​ទៅ​ជា​រដ្ឋ​ឯករាជ្យ នៅ​ក្នុង​ទម្រង់​សាធារណរដ្ឋ។

លោក​ Puigdemont បាន​ថ្លែង​បែ​បនេះ បន្ទាប់​ពី​ការ​ថ្លែង​តាម​ទូរទស្សន៍​របស់​នាយករដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក Mariano Rajoy បាន​បាន​បដិសេធ​ឯករាជ្យ​ភាព​តំបន់​នេះ និង​បាន​ចោទ​ក្រុម​ផ្ដាច់​ខ្លួន​ថា បាន​ព្យាយាម​​ជំរិត​ប្រទេស​ជាតិទាំង​មូល។ លោក Mariano Rajoy បាន​ប្រកាស​ផ្ដល់​ការ​ចរចា​ដល់​គ្រប់​ភាគី​ទាំង​អស់ អំពី​អនាគត​នៃ​តំបន់​នេះ។

ក្រុម​មន្ត្រី​កាតាឡាន់ បាន​និយាយ​ថា មនុស្ស​ជាង ៨០០​នាក់ បាន​រង​របួស​នៅ​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​អេស្ប៉ាញ អំឡុង​ពេល​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នោះ ដែល​ធ្វើ​ឲ្យ​ប្រទេស​អេស្ប៉ាញ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​រដ្ឋ​ធម្មនុញ្ញ​ដ៏​ជ្រាល​ជ្រៅ​បំផុត នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​បាក់​បែក​កាន់​តែ​ជ្រៅ​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ាទ្រីដ និង​ក្រុង​បាសេឡូណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ