កម្មវិធី​ស្បៀង​អាហារ UN ថា ត្រូវការ​ជំនួយ​៧៥​លាន​ដុល្លារ​សម្រាប់​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក នៅ​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ស្វែង​រក​ជំនួយ ៧៥​លាន​ដុល្លារសម្រាប់​រយៈ​ពេល ៦​ខែ​ខាង​មុខ ដោយ​ថា ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ភូមា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​មក ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជិត​កន្លះ​លាន​នាក់​ហើយ បាន​រត់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ភូមា ចូល​ទៅ​ប្រទេស​បង់​ក្លាដែស រស់​នៅ​ក្រោម​ជំនួយ​អន្តរជាតិ។

ក្រោយ​ពី​ទៅ​ទស្សនា​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ជិត​ព្រំដែន​ប្រទេស​ភូមា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក លោក David Beasley បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា អង្គការ​នេះ​ត្រូវការ​ជំនួយ ៧៥​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល ៦​ខែ​បន្ទាប់។

អង្គការ​សហ​ប្រជាជាតិ កំពុង​តែ​ស្វះ​ស្វែង​រក​ជំនួយ ២០០​លាន​ដុល្លារ​ពី​ម្ចាស់​ជំនួយ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ចំណោម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ