យន្តហោះ Jetstar មួយ​គ្រឿង​ចុះ​ចត​បន្ទាន់​នៅ​ឈៀង​ម៉ៃ

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​ថា យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ Jetstar Pacific ដែល​ហោះ​ហើរ​ពី​ទីក្រុង​ហាណូយ ទៅ​ទីក្រុង​ហ្កាយ៉ា​ ប្រទេស​ឥណ្ឌា​នោះ បាន​ចុះ​ចត​បន្ទាន់​នៅ​ព្រលានយន្ត​ហោះ​ខេត្ត​ឈៀងម៉ៃ នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។

សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​ព័ត៌មាន​បែប​នេះ ដោយ​ផ្អែក​តាម​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ថា ជើង​ហោះ​ហើរ​នេះ ត្រូវ​បាន​បង្វែរ​ទៅ​ចុះ​នៅ​ឈៀងម៉ៃ ដោយសារ​តែ​សញ្ញា​ព្រមាន​អំពី​ផ្សែង​ហុយ​នៅ​ក្នុង​យន្តហោះ។

យោង​តាម​កាសែត​បាងកក ប៉ុស្តិ៍ អាកាសយានិក​បាន​រាយការណ៍​ថា មាន​ផ្សែង​ហុយ​នៅ​ក្នុងផ្នែក​ផ្ទុក​វ៉ាលីស​លើ​យន្តហោះ ដែល​កំពុង​ដឹក​អ្នក​ដំណើរ និង​បុគ្គលិក​សរុប ១៨១​នាក់​។

ក្រុមហ៊ុន​បញ្ជាក់​ថា យន្តហោះ​នោះ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ភ្លាមៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ