យន្តហោះចម្បាំងរុស្ស៊ីសម្លាប់ក្រុមភេរវកម្មនៅស៊ីរីជាង៣០០នាក់​

ក្រុមយន្តហោះចម្បាំងរបស់រុស្ស៊ី បានទម្លាក់គ្រាប់នៅភាគកើតនៃទន្លេ Euphrates ហើយបានបណ្តាលឲ្យក្រុមភេរវកម្ម IS ស្លាប់អស់ជាង​៣០០នាក់។​

អ្នកនាំពាក្យក្រសួងការពារជាតិរបស់រុស្ស៊ីលោក​ Igor Konashenkov ថ្លែងថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានមេបញ្ជាការជួរមុខរបស់ក្រុមISចំនួន​៧នាក់​ដែរ។ លោកបន្ថែមថា ក្នុងការវាយប្រហារ២ថ្ងៃជាប់គ្នាចុងក្រោយនេះ ក៏បានបណ្តាលឲ្យក្រុមភេរវកម្មចំនួ​ន​១៧០នាក់​រងរបួស។​ នេះបើតាមសារព័ត៌មានរដ្ឋចិនស៊ីនហួរ។​

បច្ចុប្បន្ន​នេះរុស្ស៊ីកំពុងដាក់ប្រចាំការយន្តហោះចម្បាំងរបស់ខ្លួននៅគោលដៅសំខាន់ចំនួន​៣ ក្នុងចំណោមកន្លែងប្រឈមខ្លាំងចំនួន​៩​ ប្រចាំការរថក្រោះចំនួន​៨កន្លែង អង្គភាពកាំភ្លើងធំចំនួន​៣ ដែលមានបំពាក់ដោយអាវុធទំនើបៗ មានមូលដ្ឋាននៅក្នុងប្រទេស៊ីរី។​

រដ្ឋាភិបាលរុស្ស៊ីកំពុងតែចាប់ដៃជាមួយរដ្ឋាភិបាលស៊ីរី ក្នុងការវាយប្រហារលើក្រុមបះបោរ និង ក្រុមភេរវកម្ម។ ចំណែកសហរដ្ឋអាមេរិក​កំពុងតែវាយប្រហារលើក្រុមបះបោរផង និង រដ្ឋាភិបាលស៊ីរីផង ដោយចោទថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីបាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងដែលផ្ទុយពីច្បាប់អន្តរជាតិ​។

ទោះជាមានការប្រឈមមុខដាក់គ្នារវាងមហាអំណាចអាមេរិក និង រុស្ស៊ីលើបញ្ហាជាច្រើនដែលកំពុងកើតមានក៏ដោយ គឺពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីបានបញ្ជាក់ជំហរក្នុងការសហការជាមួយអាមេរិកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗពិភពលោក​ក្នុងនោះក៏មានការដោះស្រាយបញ្ហាសង្គ្រាមរាំរ៉ៃនៅក្នុងប្រទេស៊ីរីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ