ទីក្រុងធំពីររបស់អូស្ត្រាលីប្រឈម​សីតុណ្ហភាព​៥០អង្សា

ការសិក្សាមួយបានបង្ហាញថា ទីក្រុងធំបំផុតរបស់អូស្ត្រាលីចំនួន​ពីរ​ប្រឈមនឹងហានិភ័យនៃការឡើងកម្ពៅរហូតដល់​៥០អង្សានៅប៉ុន្មានទសវត្សរ៍ខាងមុខទៀតនេះ ដោយសារតែបញ្ហានៃការឡើងកម្ពៅផែនដីកើតចេញពីឧស្សាហកម្ម។​

ក្រុមអ្នកវិទ្យាសាស្ត្រថ្លែងភ្ជាប់ទៅនិងកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុនៃទីក្រុងប៉ារីស បានបញ្ជាក់ថា ទីក្រុងទាំងពីររបស់អូស្ត្រាលីនោះរួមមាន​ Sydney និង​ Melbourne។​ នេះបើតាមសារព័ត៌មាន​ BBC។​

ការិយាល័យព្យាករណ៍អាកាសធាតុ​របស់អូស្ត្រាលីបានឲ្យដឹងថា កាលពីឆ្នាំ២០១៣ ទីក្រុង Sydney ធ្លាប់ឡើងកម្ពៅដល់​៤៥,៨អង្សា ចំណែកនៅ Melbourne ធ្លាប់ឡើងកម្ពៅដល់៤៦,៤ អង្សា នៅឆ្នាំ២០០៩។​

ការសិក្សាក៏បានផ្តោតលើទីក្រុង Victoria និង New South Wales ប៉ុន្តែមិនមានបញ្ហាប្រឈមដូចនៅក្នុងទីក្រុងធំទាំងពីរនោះទេ គ្រាន់ថា មានការឡើងកម្ពៅ។​

ក្រុមអ្នកស្រាវជ្រាវរបស់អូស្ត្រាលី​លោក​ Sphie Lewis មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី​ថ្លែងថា កម្តៅខ្ពស់បំផុតដែលឡើងនៅឆ្នាំ២០១៥ អាចនឹងបន្តរក្សាជាមធ្យមភាគ​ដល់ឆ្នាំ២០២៥។​ ក្រុមអ្នកស្រាវជ្រាវលើកឡើងថា សកម្មភាពនៃការប្រែប្រួសអាកាសធាតុនេះ នឹងបង្កការគំរាមកំហែងខ្លាំងក្លា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ