អ្នក​ឃ្លាំ​មើល​ថា អាវុធ​គីមី​កូរ៉េ​ខាង​ជើង​ជា​ក្ដី​បារម្ភ​សម្រាប់​សន្តិភាព

ក្រុម​ឃ្លាំ​មើល​អាវុធ​គីមី​របស់​ពិភព​លោក បាន​និយាយ​​ថា ឃ្លាំង​អាវុធ​គីមី​របស់​កូរ៉េ​ខាង​ជើង គឺ​ជា​ក្ដី​កង្វល់​សម្រាប់​សន្តិភាព និង​ស្ថេរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​ និង​តំបន់។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​ថា អគ្គ​នាយក​​អង្គការ​​ហាម​ឃាត់​អាវុធ​គីមី លោក Ahmet Uzumcu បាន​ជំរុញ​ទៅ​បណ្ដា​ប្រទេស​នានា​ឲ្យ​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ា ឲ្យ​បោះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​របស់​ខ្លួន។

លោក Uzumcu បាន​ប្រាប់​ថា កូរ៉េ​ខាង​ជើង ត្រូវ​បាន​វាយ​តម្លៃ​ថា អាច​មាន​អាវុធ​គីមី​ចន្លោះ​ពី ៣​ពាន់ ទៅ ៥​ពាន់​គ្រាប់។

ក្រុង​ព្យុងយ៉ាង បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​ពុំ​មាន​អាវុធ​គីមី​នោះ​ទេ។ ប៉ុន្តែ យោង​តាម​អង្គការ​ Nuclear Threat Initiative ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីងតោន បាន​ឲ្យ​ដឹង​ថា រដ្ឋ​ឯកោ​មួយ​នេះ មាន​ថ្នាំ​គីមី​គ្រោះ​ថ្នាក់ ដូច​ជា​ថ្នាំ​គីមី VX និងសារីន ជាដើម។

លោក Uzumcu បាន​និយាយ​ថា សហគមន៍​អន្តរជាតិ គួរ​តែ​បារម្ភ​អំពី​កូរ៉េ​ខាង​ជើង ដោយសារ​តែ​ភាព​មិន​អាច​ព្យាករ​ទុក​បាន​អំពី​រដ្ឋ​ឯកោ​មួយ​នេះ។

លោក​បន្ថែម​ថា សហគមន៍​អន្តរជាតិ​គួរ​តែ​ដាក់​សម្ពាធ​បន្ថែម​ ដើម្បី​ឲ្យ​ក្រុង​ព្យុងយ៉ាង ចុះ​លើ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អាវុធ​គីមី ដែល​មាន​បំណង​ហាម​ឃាត់​ការ​ផលិត​អាវុធ​គីមី​នៅ​លើ​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ