បង់ក្លាដេសសង់ជំរុំជនភៀសខ្លួនធំជាងគេលើពិភពលោក​សម្រាប់រ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលបង់ក្លាដេសប្រកាសនៅព្រហស្បតិ៍ម្សិលមិញថា ប្រទេសនេះនឹងសាងសង់ជំរុំជនភៀសខ្លួនធំជាងគេលើពិភពលោកដែលមានផ្ទះក្នុងនោះជាង៨០០ ០០០ផ្ទះ​ សម្រាប់ឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម​ដែលរត់គេចចេញពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាស្នាក់នៅ។

ចាប់ពីថ្ងៃទី២៥ខែសីហាមកក្រោយពេលផ្ទុះហិង្សារបស់​ពួកយោធាបង្ក្រាបលើ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីន បណ្តាលឲ្យជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ​ជាង៥០ម៉ឺននាក់រត់គេចចេញពីមីយ៉ាន់ម៉ាឆ្លងដែនចូលប្រទេសបង់ក្លាដេស។​

រដ្ឋមន្ត្រីរបស់បង់ក្លាដេសថ្លែងប្រាប់AFPថា ជំរុំដែលធ្វើឡើងធំទូលាយនេះគឺសម្រាប់ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា ដែលរងគ្រោះពីក្រុមយោធាមីយ៉ាន់ម៉ាដុតបំផ្លាញផ្ទះ និង ដេញបាញ់សម្លាប់ដោយចោទពួកគេថា ជាជនបះបោរផ្តាច់ខ្លួន។​

ផ្ទៃដីដែល​រៀបចំសាងសង់ជំរុំឲ្យជនភៀសខ្លួននេះ មានទំហំដីប្រមាណ​៧៩០ ហិកតា នៅជាប់ជាមួយជំរុះ​ Kutupalong។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ