សមាគមអាវុធថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកជុំរុញឲ្យមានការរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះបន្ថែមទៀត ក្រោយហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស រង្គាលកាលពីដើមសប្តាហ៍នេះដែលគេចាត់ទុកថា ជារឿងអាក្រក់ក្នុងប្រវត្តិសាស្ត្រអាមេរិក។
ការស្នើឡើងនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដោយកម្រពីក្រុមសមាគមអាវុធថ្នាក់របស់សហរដ្ឋអាមេរិកនេះ ធ្លាប់មានតែការស្នើឲ្យមានការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់កាំភ្លើង។នេះ បើតាមសារព័ត៌មាន The Garden។
ក្រោយហេតុការណ៍ដែលមន្ត្រីចូលនិវត្តន៍ម្នាក់បើកការបាញ់ប្រហារនៅកន្លែងប្រគុំតន្ត្រីនៅក្នុងទីក្រុង Las Vegas បណ្តាលឲ្យមនុស្សចំនួន៥៨នាក់ស្លាប់ និង ជាង៥០០នាក់ផ្សេងទៀត របួស។
ក្រោយហេតុការណ៍កើតឡើងភ្លាមៗនេះ រដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលីបានថ្លែងចូលរួមមរណទុក្ខ និង បានជំរុញលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិកមានការត្រួតពិនិត្យឡើងវិញជុំវិញច្បាប់គ្រប់គ្រង់ ការប្រើប្រាស់អាវុធ។