កងទ័ពជើងទឹកនិង ក្រុមអ្នកឃ្លាំមើលការនេសាទនៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចបញ្ជូនអ្នកនេសាទជាជនជាតិវៀតណាមចំនួន២៣៩នាក់ចេញពីប្រទេស ដោយចោទថា ពួកគេឆ្លងដែនចូលដែនសមុទ្ររបស់ឥណ្ឌូនេស៊ីដោយខុសច្បាប់។
អ្នកនេសាទវៀតណាមទាំងនេះ សមត្ថកិច្ចឃាត់ខ្លួននៅក្នុងដែនទឹករបស់ឥណ្ឌូនេស៊ីនៅដែនកោះ Batam Natuna និង Pontianak។ បន្ទាប់ពីការឃាត់ខ្លួន រដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រេចកាលពីថ្ងៃពុធបញ្ជូនអ្នកទាំងនេះចេញពីប្រទេស។ នេះបើតាមសារព័ត៌មាន Straits Times។
ការបញ្ជូនចេញនេះ អាជ្ញាធរឥណ្ឌូនេស៊ីបានដឹកអ្នកនេសាទខុសច្បាប់របស់វៀតណាមទាំងនេះ ទៅដល់ត្រឹមកោះ Batam ជាកោះរបស់ឥណ្ឌូនេស៊ី ហើយមន្ត្រីរបស់វៀតណាមយកនាវាទៅទទួលយក។
មន្ត្រីរបស់ឥណ្ឌូនេស៊ី ដែលធ្វើការងារលើករណីនេះថ្លែងថា នេះជាករណីទី២ បន្ទាប់ពីបញ្ជូនជនជាតិវៀតណាមឆ្លងដែនខុសច្បាប់កាលពីខែមិថុនាឆ្នាំ២០១៧នេះ ចំនួន៦៩៥។