លោកថាក់ ស៊ីនប្រឈមជាប់ទោសពីបទប្រមាថក្សត្រថៃ

អតីតនាយករដ្ឋមន្ត្រីថៃ ដែលបណ្តេញចេញពីតំណែង កាលពីឆ្នាំ២០០៦ លោក​ថាក់ ស៊ីន ប្រឈមនឹងជាប់ពន្ធនាគារ​ដោយចោទថា បានប្រមាថក្សត្រ និង បទឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើណែត។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាកាលពីម្សិលមិញ។​

លោក​ថាក់ ស៊ីន ជានាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពភាពមួយរូប ក្នុងស្រទាប់ប្រជាជនថៃ ហើយត្រូវទទួលរងការធ្វើរដ្ឋប្រហារបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦ ដោយចោទថា ពាក់ព័ន្ធករណីពុករលួយ។ លោក​ភៀសខ្លួនទៅក្រៅប្រទេស​ដើម្បីគេចចេញពីការជាប់ពន្ធនាគារ។​

ចំណែកប្អូនស្រីរបស់លោកថាក់ ស៊ីន គឺលោកស្រី យីង​ឡាក់ ក៏ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងហើយលោកស្រី បានរត់គេចចេញពីប្រទេសកាលពីខែសីហាកន្លងទៅ ដើម្បីគេចចេញពីការជាប់ពន្ធនាគារដូចគ្នានេះ។​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Khemchai Chutiwong  មិនទាន់ផ្តល់ព័ត៌មានលម្អិតពីករណីលោក​ថាក់ ស៊ីន​បានបំពានដល់រាជវង្សនោះទេ។​

ច្បាប់របស់ថៃ​បានចែងពីការរំលោភបំពាន ឬ ប្រមាថរាជវង្សអាចនឹងត្រូវប្រឈមជាប់ពន្ធនាគារពី១៥ ឬ ច្រើនជាងនេះ អាស្រ័យទៅតាមបទចោទ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ