វៀតណាមបណ្តេញមន្ត្រីជាន់ខ្ពស់បក្សពីតំណែងដោយសារពុករលួយ

គណបក្សកុម្មុនីស្តវៀតណាមបានសម្រេចបណ្តេញមន្ត្រីជាន់ខ្ពស់មួយរូបចេញពីបក្សដោយសារតែចោទថា មានការពាក់ព័ន្ធនិងអំពើពុករលួយ នាំឲ្យមានការខឹងសម្បារពីមន្ត្រីថ្នាក់ក្រោម ខណៈវៀតណាមមានការរឹតបន្តឹងខ្លាំងចំពោះការសូកប៉ាន់ ពុករលួយ។​

ថ្មីៗនេះ មន្ត្រីធនាគារជាង ៥០នាក់ រួមទាំងអតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ Petro Vietnam  ត្រូវបានចាប់ឃុំខ្លួននិង​ បញ្ជូនទៅតុលាការកាត់​ទោស។​

ប្រធានបក្សកុម្មុនីស្តនៅទីក្រុងដាណាង ជាទីក្រុងធំមួយរបស់វៀតណាម​ លោក  Nguyen Xuan Anh អាយុ៤១ឆ្នាំ ត្រូវបាន​បណ្តេញចេញពីជួរបក្សកាលពីថ្ងៃសុក្រម្សិលមិញបន្ទាប់ពីរកឃើញថា មានរឿងអាស្រូវ ពួករលួយ ធ្វើឲ្យមន្ត្រីនៅក្រោមបង្ក្រាប់មានការមិនពេញចិត្ត ​នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

លោក  Nguyen Xuan Anh ត្រូវបានចោទជាច្រើនករណី រួមទាំងការទទួលបានរថយន្តពីក្រុមហ៊ុន ការទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យនៅអាមេរិក ដោយមិនមានការទទួលស្គាល់ពីក្រសួងអប់រំ និង បណ្តុះបណ្តាលជីវិតរបស់វៀតណាមជាដើម​។

គណបក្សកុម្មុយនីស្តវៀតណាម ដាក់គោលដៅសំខាន់ក្នុងប្រយុទ្ធប្រឆាំងអំពើពុករលួយគឺមន្ត្រីជាន់ខ្ពស់​អាចត្រូវបណ្តេញចេញពីតំណែងហើយបញ្ជូនទៅឲ្យតុលាការកាត់ទោស ក្រោយពេលរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ។​ ប្រទេសនេះ មានការវិត្តន៍ទៅចំណាត់ថ្នាក់ល្អ ចាប់ពីឆ្នាំ២០១២មានចំណាត់ថ្នាក់​១៧៦ ហើយនៅឆ្នាំ២០១៦មានចំណាត់១១៣ ក្នុងបញ្ជីរបស់អង្គការតម្លាភាពអន្តរជាតិ​ដែលធ្វើសន្ទស្សន៍ពុករលួយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ