អាមេរិកលក់ប្រព័ន្ធការពារមីស៊ីលឲ្យអារ៉ាប់​តម្លៃ១៥ពាន់លានដុល្លារ

រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកម្សិលមិញ​សម្រេចលក់ប្រព័ន្ធការពារមីស៊ីលតម្លៃ១៥ពាន់លានដុល្លារទៅឲ្យប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ភ្ជាប់ទៅនិងគោលនយោបាយសន្តិសុខជាតិ និង ផលប្រយោជន៍នៃគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក។

ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក​បានចេញសេចក្តីថ្លែងការណ៍ថា ការលក់ប្រព័ន្ធការពារមីស៊ីលនេះ ដើម្បីបង្កើនការពារសន្តិសុខរបស់អារ៉ាប់ និង តំបន់ឈូងសមុទ្រ ប្រឆាំងការគំរាមកំហែងពីអ៊ីរ៉ង់ និង តំបន់ផ្សេងៗមួយចំនួនទៀត។​

មន្ទីរប៉ង់តាហ្គោនទីបញ្ជាការកងទ័ពរបស់អាមេរិក​បានបញ្ជាក់ថា ការលក់នេះឧបករណ៍នោះគឺដើម្បីជួយដល់តំបន់ដែលមិនមានភាពស្មើគ្នានៅសមត្ថភាពយោធា។​

ការប្រកាសរបស់អាមេរិកគឺធ្វើឡើងមួយថ្ងៃក្រោយពេល​អារ៉ាប់ប៊ីសាអូឌីត ទិញយន្តហោះចម្បាំងពីរុស្ស៊ីដើម្បីការពារប្រទេស។​ នេះបើតាមសារព័ត៌មានBBC។​

ឧបករណ៍អាមេរិកលក់ឲ្យអារ៉ាប់ប៊ីសាអ៊ីឌីតនេះ ក៏បានដាក់បំពាក់នៅកូរ៉េខាងត្បូង ដើម្បីការពារការវាយប្រហារពីកូរ៉េខាងជើង។ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនបានតវ៉ាប្រឆាំងដោយបារម្ភថា វាអាចក្លាយទៅជាចំណុចគោលដៅនៃការផ្ទុះសង្គ្រាមគ្រោះថ្នាក់ដល់ពួកគេនៅតំបន់ក្បែរៗនោះ។​ ចំណែកចិន​ក៏បានចេញមុខជំទាស់យ៉ាងខ្លាំងដែរ ដោយសារប៉ះពាល់ដល់តុល្យភាពសន្តិសុខនៅក្នុងតំបន់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ