ធ្លាក់យន្តហោះចម្បាំងនៅឥណ្ឌាស្លាប់៧នាក់​

កងកម្លាំងយោធារបស់ឥណ្ឌា៧នាក់បានស្លាប់ក្នុងពេលបំពេញការងារ ក្នុងហេតុការណ៍ដែលយន្តហោះចម្បាំងបានធ្លាក់នៅរដ្ឋភាគខាងជើងគឺរដ្ឋ Arunachal Pradesh។​

តាមសារព័ត៌មាន ​BBC ឲ្យដឹងថា ឧត្ថម្ភាចក្រប្រើក្នុងកងកម្លាំងប្រដាប់អាវុធនោះទិញពីប្រទេសរុស្ស៊ី ហើយត្រូវបានជួសជុលថែទាំដើម្បីយកទៅបំពេញការងារ។ ក្នុងចំណោមអ្នកដែលស្លាប់នោះគឺ៥នាក់ជាកងកម្លាំងអាកាសយាន្តនិក និង២នាក់ទៀតជាមន្ត្រីយោធាបំពេញបេសកកម្ម។​

ក្រុមអ្នកជួយសង្គ្រោះអះអាងថា ទីតាំងដែលកើតហេតុនេះ គឺនៅតំបន់ Tawang នៅក្បែរព្រំដែននៃប្រទេសឥណ្ឌា និងប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ