មនុស្ស៨នាក់រួមទាំងជនបរទេសផង ត្រូវនគរបាលម៉ាឡេស៊ីឃាត់ខ្លួន ដោយសង្ស័យថា ជាប់ពាក់ព័ន្ធក្រុមឧទ្ទាម Abu Sayyaf និងពួកក្រុម IS។
ចំនួននៃការចាប់ខ្លួនគឺនគរបាលម៉ាឡេស៊ីបានបង្ហញខ្លួនកាលពីម្សិលមិញហើយបញ្ជាក់ថា ប្រតិបត្តិការនេះ ចាប់ផ្តើមពីថ្ងៃទី២៧ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា គឺសមត្ថកិច្ចបានប្រតិបត្តិការនៅក្នុងរដ្ឋ Sabah Selangor និងPerak។
សកម្មភាពចាប់ខ្លួនបន្តបន្ទាប់នៅរដ្ឋ Sabah រួមមានជនជាតិម៉ាឡេស៊ី២នាក់ ហ្វីលីពីន២នាក់ ដោយរកឃើញថា ពួកគេកំពុងធ្វើសកម្មភាពជួយដល់ក្រុមឧទ្ទាម Abu Sayyaf។ នេះបើតាមសារព័ត៌មាន Channel News Asia។
បុរសម្នាក់ក្នុងចំណោមពួកគេដែលមានអាយុ៥៣ឆ្នាំ សមត្ថកិច្ចរកឃើញថា បានធ្វើសកម្មភាពជ្រើសរើសអ្នកចូលរួមក្នុងការប្រយុទ្ធនៅក្នុងពន្ធនាគារនៃរដ្ឋ Perak ប៉ុន្តែគេមិនបានដឹងថា ដើម្បីវាយប្រហារក្នុងក្រុមណាមួយនោះទេ។
ម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងតំបន់អាស៊ានដែលរងការព្រមានថា មានហានិភ័យខ្ពស់នៃការវាយប្រហារភេរវកម្ម។ កាលពីឆ្នាំមុនមានការករណីវាយប្រហារដោយគ្រាប់បែកដៃនៅក្នុងទីក្រុងកូឡាឡាំពួបានបណ្តាលឲ្យមនុស្សចំនួន៨នាក់បានស្លាប់៕