ឆ្មាំព្រះបរមរាជវាំងអារ៉ាប់ប៊ីសាអូឌីត២នាក់រងការបាញ់សម្លាប់

ករណីបាញ់ប្រហារមួយនៅព្រះបរមរាជវាំងនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានបណ្តាលឲ្យឆ្មាំចំនួន២នាក់បានស្លាប់ ហើយ៣នាក់ផ្សេងទៀតបានរងរបួស។​

ក្រសួងមហាផ្ទៃរបស់អារ៉ាប់បានថ្លែងថា ករណីបាញ់ប្រហារនោះកើតឡើង​នៅពេលដែលជន​រងគ្រោះត្រូវបានដាក់ឲ្យនៅប្រចាំការនៅផ្លូវច្រកចូលវាំងនៅក្នុងទីក្រុង Jeddah ហើយហេតុការណ៍បាញ់ប្រហារនោះនៅកន្លែងយាមតែម្តង។ ​នេះបើតាមសារព័ត៌មាន​ BBC។​

ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ បានផ្ញើសារឲ្យប្រជាពលរដ្ឋខ្លួន​ដែលធ្វើដំណើរនៅក្នុងតំបន់នោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់។​ គេនៅមិនទាន់បានដឹងថា តើក្រុមវាយប្រហារមកពីខាងណាមួយរៀបចំនោះទេ។​

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នគរបាលអារ៉ាប់ បានវាយឆ្មក់ចូលក្នុងទីតាំងចំនួន​៣ នៅក្នុងរដ្ឋធានី Riyadh ដែលមានការសង្ស័យថា ជាកន្លែងពួកក្រុមភេរវកម្ម​ IS៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ