រញ្ជួយដីកម្លាំង៦,៦រិច្ឆទ័រនៅរដ្ឋអាឡាស្កា

រញ្ជួយដីកម្លាំង៦,៦រិច្ឆទ័រជាកម្លាំងខ្លាំងមួយបានញ័រឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋអាឡាស្កា ហើយអ្នកភូមិសាស្ត្របញ្ញាក់ថា មិនមានការគំរាមកំហែងពីរលកស៊ូណាមីនោះទេ។

ក្រុមអ្នកភូមិសាស្ត្ររបស់អាមេរិកបានឲ្យដឹងថា រញ្ជួយដីនេះញ័រក្នុងជម្រៅ ១១១,៨គីឡូម៉ែត្រ និង ចម្ងាយ៦០គីឡូម៉ែត្រភាគខាងកើត កោះ Buldir នៅក្នុងប្រជុំកោះ Aleutian ដែលមានផ្ទះអ្នកស្រុក និ​ងមានប្រជាជនរស់នៅទីនោះប្រមាណ៨ ០០០នាក់។​

ក្រុមអ្នកជួយសង្គ្រោះកំពុងអន្តរាគមន៍ជួយដល់អ្នកដែលងាយរងគ្រោះដោយសារការបាក់អគារនៅកន្លែងរញ្ជួយដីនោះ។ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីចំនួនអ្នករងរគ្រោះថ្នាក់ និងការខូចខាតនៅឡើយ។ អាជ្ញាធរបានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់និង ខូចខាតមានតិចតួច។​

មជ្ឈមណ្ឌលតាមដាន​ការគំរាមកំហែងដោយសាររលកស៊ូណាមីនៅមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ជាក់ភ្លាមៗថា ការរញ្ជួយដីនៅរដ្ឋអាឡាស្កានេះ មិនមានសញ្ញារលកស៊ូណាមីកើតឡើងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ