អាមេរិក​និងតួកគីព្យួរទិដ្ឋការទៅវិញទៅមកហេតុផលសន្តិសុខ

រដ្ឋាភិបាលតួកគីនិង​សហរដ្ឋអាមេរិក​បានប្រកាសផ្អាកក្នុងការផ្តល់ទិដ្ឋការ(VISA) ទៅវិញទៅមក ដើម្បីពិនិត្យលើលក្ខខណ្ឌឡើងវិញ ក្រោមហេតុផលដើម្បីពង្រឹងសន្តិសុខ ដែល​ការសម្រេចនេះធ្វើឡើងក្រោយពេលដែលតួកគី បានចាប់ខ្លួនមន្ត្រីធ្វើការនៅស្ថានកុងស៊ុលអាមេរិកកាលពីសប្តាហ៍មុន។​

កាលពីសប្តាហ៍មុនមន្ត្រីបេសកកម្មធ្វើការនៅស្ថានកុងស៊ុលអាមេរិក​ប្រចាំនៅទីក្រុង អ៊ីស្តំប៊ុលនៃប្រទេសតួកគី ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា មន្ត្រីរូបនេះ មានទំនាក់ទំនងជាមួយ ក្រុមបះបោរធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាលពីឆ្នាំមុនហើយបរាជ័យ។​

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅតួកគីថ្លែងថា ស្ថានភាពនយោបាយថ្មីៗនេះ តម្រូវឲ្យអាមេរិក​វាយតម្លៃឡើងវិញក្នុងការផ្តល់ទិដ្ឋការដល់ពលរដ្ឋតួកគីធ្វើដំណើរទៅអាមេរិក ក្រោមហេតុផលការពារសន្តិសុខ។​ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ការព្យួរទិដ្ឋការនេះ គឺអនុវត្តន៍ទាំងអស់ចំពោះទិដ្ឋការមិនមែនអន្តោប្រវេសន៍។នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​​

ចំណែកស្ថានទូតតួកគីនៅក្នុងនៅសហរដ្ឋអាមេរិក ក៏បានធ្វើសេចក្តីថ្លែងការណ៍ក្នុងន័យដូចគ្នាដែរ ដែលស្ថានទូតអាមេរិកបានប្រកាសនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ