ម៉ាឡេស៊ីស៊ើបអង្កេតនគរបាល៧នាក់ដែលមានវត្តមាននៅកន្លែងលេងល្បែង

ស្ថានប័នជាន់ខ្ពស់នៃនគរបាលម៉ាឡេស៊ីបើកការស៊ើបអង្កេតលើវិឌីអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពមន្ត្រីនគរបាលចំនួន​៧នាក់ នៅកន្លែងលេងល្បែង ហើយពេលនោះនគរបាលបានជជែកលេងជាមួយថៅកែ ក្លឹបរាត្រី និង ខារ៉ាអូខេនោះទៀតផង។

តាមទីភ្នាក់ងារព័ត៌មានរបស់ម៉ាឡេស៊ី Bernama បានឲ្យដឹងថា ក្នុងចំណោមនគរបាលទាំង៧នាក់នោះគឺម្នាក់ជា ប្រធាន​អធិការកិច្ចនៃការិយាល័យនគរបាល​ Pagoh។​

សកម្មភាពនោះ ត្រូវបាន​សង្គមម៉ាឡេស៊ីចាត់ទុកថា អាចមានអំពើមិនប្រក្រតីក្នុងការទំនាក់ទំនងរវាងអធិការកិច្ច និង ម្ចាស់ក្លឹបរាត្រីនោះ នឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់សង្គមជាតិ។​

អគ្គស្នងការនគរបាល​អធិការកិច្ចលោក Mohamad Fuzi Harun ថ្លែងថា ពេលនេះ ក្រុមការងារកំពុងតែប្រមូលភស្តុតាងបន្ថែមទៀត ពីនគរបាលនៅក្នុងរដ្ឋ Johor ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។​ លោកបន្តថា ករណីនេះនឹងដំណើរការតាមយន្តការនៃការដាក់បណ្តឹងតាមនាយកដ្ឋានពិនិត្យនិង ស៊ើបអង្កេតនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

វីឌីអូរយៈពេល​៨វិនាទី ដែលផ្សព្វផ្សាយតាម​ហេ្វសប៊ុកកាលពីថ្ងៃអាទិត្យបានបង្ហាញសកម្មភាពនគរបាល​ទាំងនេះ នៅក្នុងក្លឹបលេងល្បែង និង ខាងរ៉ាអូខេ ហើយជជែកលេងជាមួយថៅកែនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ