ឆេះព្រៃរាលដាល​ដល់កន្លែងសំខាន់ផលិតស្រាទំពាំងបាយជូររបស់អាមេរិក

ភ្លើងឆេះព្រៃប៉ុន្មានថ្ងៃមកនេះនៅរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក បានរាលដាលដល់កន្លែងរស់នៅរបស់អ្នកភូមិ ១០កន្លែងនាំឲ្យពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ ហើយបានធ្វើឲ្យប៉ះពាល់ដល់កន្លែងផលិតស្រាទំពាំងបាយជូររបស់ប្រទេស។​

កម្លាំងខ្យល់បក់ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង កាន់តែធ្វើឲ្យភ្លើងឆេះរាលដាល​និង បណ្តាលឲ្យពលរដ្ឋរស់នៅតំបន់នោះជាង ២០ ០០០នាក់ត្រូវជម្លៀសទៅរកកន្លែងមានសុវត្ថិភាព។​ បើតាមទីភ្នាក់ងារព័ត៌មាន​ AFP បានឲ្យដឹងថា ភ្លើងឆេះព្រៃនោះចាប់ផ្តើម​តាំងពីយប់ថ្ងៃអាទិត្យ។​

ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន​៧៣ ០០០នាក់ របស់រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបញ្ជូនទៅអន្តរាគមន៍លើករណីនេះ។ ហើយមានរបាយការណ៍ពីសមត្ថកិច្ចជាបឋមថា ក្រុមអ្នកពន្លត់អគ្គីភ័យនេះ ៧នាក់បានស្លាប់ក្នុងពេលបំពេញការងារ។ ក្រុមការងារជួយសង្គ្រោះខ្លះ ពន្លត់ភ្លើង ខ្លះទៅតាមផ្ទះប្រជាពលរដ្ឋ សាលារៀន និងព្រះវិហារជាដើម ដើម្បីជួយសង្គ្រោះ។​

អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានប្រកាសថា អគារចំនួន​១៥០០ រងការបំផ្លាញ នៅក្នុងតំបន់ចំនួនបី ដែលតំបន់ទាំងនោះល្បីបំផុតក្នុងការផលិតស្រាទំពាំងបាយជូរ។​ តំបន់ដែលមានភ្លើងឆេះនោះ មានកន្លែងផលិតស្រាទំពាំងបាយជូរសំខាន់ៗជាង ៤០០កន្លែង ប៉ុន្តែគេមិនទាន់ដឹងលម្អិតថា ការប៉ះបាល់ដល់ទំហំប៉ុណ្ណានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ