រាជវាំងម៉ាឡេស៊ី​អំពាវនាវឲ្យមានការអត់ឱនផ្នែកសាសនា

ស្ថាប័នព្រះបរមរាជវាំងរបស់ម៉ាឡេស៊ី បានធ្វើកិច្ចអន្តរាគមន៍លើកិច្ចការសាធារណៈ ដោយកម្រមួយកាលពីថ្ងៃអង្គារម្សិលមិញ ដោយអំពាវនាវឲ្យប្រជាជនទូទាំងប្រទេសមានការអត់ឱនផ្នែកសាសនា និងគោរពតាមរដ្ឋធម្មនុញ្ញព្រមទាំងច្បាប់ផ្សេងៗទៀត។​

ការអន្តរាគមន៍របស់រាជវាំងនៅម៉ាឡេស៊ីនេះ កើតឡើង​បន្ទាប់ពីអ្នកតាមដានបញ្ហាសង្គមសង្កេតឃើញថា នៅប៉ុន្មានខែចុងក្រោយនេះ ក្រុមអ្នកមានជំនឿសាសនា មិនមានការអត់ឱនគ្នានោះទេ។ ប្រទេសនេះ មានអ្នកកាន់សាសនា ឥស្លាម​ជាង៦០% និង មានសាសនាផ្សេងៗទៀតរួមមាន សាសនាព្រះពុទ្ធ គ្រិស្ត និងសាសនាហិណ្ឌូជាដើម។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ ហើយផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី Bernama គឺសម្តេចស៊ុលតង់ទី៩ បានលើកឡើងពីក្តីបារម្ភនៃការកើតមានជម្លោះសាសនា និងបានជំរុញឲ្យពលរដ្ឋគោរពរដ្ឋធម្មនុញ្ញ ដែលកំណត់ពីភាពចម្រុះនៃជំនឿសាសនា និង ចម្រុះជាតិសាសន៍។​

ម៉ាឡេស៊ីមានប្រជាជនជាង ៣១លាននាក់ ជាប្រទេសកាន់សាសនាធំលំដាប់ទី២នៅក្នុងតំបន់ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្នម៉ាឡេស៊ីក៏កំពុងប្រកាសពីភាពអាសន្ននៃអំពើភេរវកម្ម កើតឡើងដោយសារការមិនមានភាពសុខុដុមផ្នែកសាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ