នាវាចម្បាំងរបស់អាមេរិកចល័តទៅជិតកោះចិនកាន់កាប់​​

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក​បានចល័តទៅជិតកោះកំពុងមានជម្លោះ ហើយចិនកំពុងកាន់កាប់នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញ។ ​

ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា នាវាចម្បាំងរបស់អាមេរិក​បាន ធ្វើទំណើរទៅជិតកោះប៉ារ៉ាសែលនិង​ ថ្មប៉ប្រះទឹក នៅក្បែរៗនោះ ដែលចិនកំពុងកាន់កាប់ និងមានជម្លោះជាមួយប្រទេសជិតខាងនោះ។​

ទោះយ៉ាងណាមិនទាន់មានប្រតិកម្មជាផ្លូវការពីរដ្ឋអំណាចទីក្រុងប៉េកាំងនោះទេ។ បច្ចុប្បន្ន​រដ្ឋការរបស់លោក ត្រាំ កំពុងតែស្វែងរកជួយពីចិនក្នុងការដាក់សម្ពាធលើកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

នៅខែវិច្ឆិកាខែក្រោយនេះ មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណល ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចនៅតំបន់អាស៊ី ហើយពេលនោះលោក​ក៏ទៅកាន់ប្រទេសចិនដែរ។ លោក ត្រាំ ក្រោយពេលដែលលោក​កាន់តំណែងកាលពីខែមករា ឆ្នាំ២០១៧ កើតមានបញ្ហាមួយចំនួន​ជាមួយចិ​ន​ លើការទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច និងគោលនយោបាយអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ