ជំនន់ទឹកភ្លៀងនៅវៀតណាម​ស្លាប់៣៧នាក់

ជំនន់ទឹកភ្លៀងនៅវៀតណាម​ រួមមានទាំងខ្យល់ព្យុះ និងបណ្តាលឲ្យបាក់ដីបានធ្វើឲ្យមនុស្សចំនួន​៣៧នាក់បានស្លាប់ បាត់ខ្លួន​៤០នាក់ ចំណែក២១នាក់ផ្សេងទៀតរងរបួស។

​ទីភ្នាក់ងារព័ត៌មាន​ AFP បានឲ្យដឹងថា ជំនន់បានគ្រប់ដណ្តប់ខ្លាំងនៅភាគខាងជើង និងភាគកណ្តាល​។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសចេញពីភូមិ​ដើម្បីទៅរកកន្លែងមានសុវត្ថិភាព។ របាយការណ៍សមត្ថកិច្ចបង្ហាញថា  ផ្ទះពលរដ្ឋប្រមាណ​១៨ ០០០ផ្ទះ​ ត្រូវបានបំផ្លាញ ឬទឹកលិចបាត់។​​

ប្រទេសវៀតណាម​ជាញឹកញាប់តែងតែរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយសារខេត្តភាគច្រើននៅជាប់តំបន់មាត់សមុទ្រ។ កាលពីឆ្នាំមុន​ប្រជាជនវៀតណាម​ជាង២០០នាក់ស្លាប់ដោយសារជំនន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ