មេដឹកនាំហុងកុងព្រមាន​ពីបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ

មេដឹកនាំដែនដីរដ្ឋបាល​ពិសេសហុងកុង​លោកស្រី ការី ឡាម ព្រមាននៅក្នុងការថ្លែងសុន្ទរកថា របស់លោកស្រីកាលពីម្សិលមិញថា ដែនដីនេះ ប្រឈមមុខបញ្ហា ហើយត្រូវមានការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះបន្ថែមទៀត នឹងមានការបន្ថយការយកពន្ធលើថ្លៃផ្ទះ ដើម្បីបង្កើនការប្រកួតប្រជែង។​

ហុងកុងគឺជាដែនដីដែលមានការប្រកួតប្រជែងខ្លាំងមួយនៅក្នុងពិភពលោក​ ហើយកំពុងមានការប្រឈមការទទួលបានចំណូលមិនមានតុល្យភាព ដោយសារការយឺតយ៉ាវនៃការបំពេញតម្រូវការសាធារណៈ ភាពតានតឹងផ្នែកនយោបាយក្នុងដែនដីចិន និងស្ថានភាពនៃការប្រកួតប្រជែងកាន់តែខ្លាំងកើតឡើង។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

លោកស្រី ឡាម ថ្លែងថា បញ្ហាចំពោះមុខដែលត្រូវប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗទៀតនោះ ខណៈកើនឡើងនៃក្រុមអ្នកសេដ្ឋកិច្ចអភិរក្សនិយមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីបញ្ជាក់ថា ក្នុងស្ថានភាពនេះ ត្រូវតែមានអភិវឌ្ឍន៍ក្នុងគុណតម្លៃខ្ពស់ និងធ្វើឡើង​តាមបែបសេដ្ឋកិច្ចចម្រុះ។​

ហុងកុងបច្ចុប្បន្ន​កំពុងលេចធ្លោរលើពិភពលោក​ ក្នុងការបង្ហាញមុខមាត់ដាច់ចេញពីចិន ដូចជាការអភិវឌ្ឍយ៉ាងឆាប់រហ័សលើការបង្កើតកំពង់ផែ អាកាសយាន្តដ្ឋាន មូលដ្ឋានហិរញ្ញវត្ថុ និង បើកចំហទីផ្សារមានការទាក់ទាញខ្លាំងពី អ្នកវិនិយោគបរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ