អ្នកជក់បារីនៅឆ្នេររបស់ថៃនឹងពិន័យ៣០០០ដុល្លារហើយ​​ជាប់ពន្ធនាគារ​១ឆ្នាំ​

អាជ្ញាធរថៃនឹងចាប់ផ្តើមផាកពិន័យចាប់ពីខែវិច្ឆិកាខាងមុខនេះ ចំពោះអ្នកជក់បារីនៅតំបន់ឆ្នេរសមុទ្រល្បីឈ្មោះ ដែលមានអ្នកទេសចរច្រើនទៅកំសាន្ត ដែលអាចត្រូវឲ្យបង់ប្រាក់៣០០០ដុល្លារ ឬ ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។​

ក្រសួងគ្រប់គ្រងរ៉ែនិងតំបន់ឆ្នេរ បានដាក់ចេញវិធានការនេះឡើងបន្ទាប់ការត្រួតពិនិត្យលើដីនៅ​ឆ្នេរចំនួន​៩ម៉ែត្រការេនៃឆ្នេរ Patong នៅក្នុងកោះ Phuket រកឃើញកាកសំណល់ពីបារីប្រមាណ​០,៧៦% នៅក្នុងផ្ទៃក្រឡាមួយម៉ែត្រការេ។​ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។​

មន្ត្រីរបស់ថៃរកឃើញទៀតថា លើផ្ទៃឆ្នេរចំនួន​២,៥គីឡូម៉ែត្រ មានកន្ទុយបារី១០១ ០៥៨ដែលបង្កឲ្យប៉ះពាល់ដល់បរិស្ថាន។​

​អាជ្ញាធរថៃប្រកាសថា នឹងបំបាត់ផ្សែងបារីនៅតាមតំបន់ឆ្នេរសំខាន់ដែលបានកំណត់ទាំង២០គឺចាប់ពីខែវិច្ឆិកា។ ឆ្នេរដែលបានកំណត់នោះរួមមានទាំងឆ្នេរ Koh Samui, Pattay, Hua Hin និង​ Patong ជាដើម។ អាជ្ញាធរបញ្ជាក់ថា ទៅថ្ងៃអនាគតនឹងបំបាត់ការជក់បារីនៅតាមឆ្នេរទាំងអស់ទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ