អាជ្ញាធរខេត្តចំនួន៧ខេត្តរបស់កម្ពុជា បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពរបស់វៀតណាមដែលបានស្លាប់លើទឹកដីកម្ពុជា ក្នុងសម័យសង្គ្រាមចន្លោះឆ្នាំ១៩៧៩ដល់១៩៨៩។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា ភាគីកម្ពុជាចំនួន ៧ខេត្ត បានចុះហត្ថលេខា ជាមួយភាគីវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ នៅខេត្តតៃនិញនៃប្រទេសវៀតណាម ដើម្បីធ្វើការស្វែងរកអដ្ឋិធាតុកងទ័ពរបស់វៀតណាម ដែលបានបាត់បង់ជីវិត កាលពីសម័យសង្គ្រាមកន្លងមក។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា ខេត្តនិងស្ថាប័នពាក់ព័ន្ធទាំង៧នោះ មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប កំពង់ចាម និងខេត្តត្បូងឃ្មុំ។
លោក អ៊ុំ រាត្រី បញ្ជាក់ថា ពិធីចុះហត្ថលេខា លើផែនការសហប្រតិបត្តិស្វែងរកនិងប្រមូលអដ្ឋិធាតុ រវាងកម្ពុជានិងស្នងការរងនយោបាយយោធាភូមិភាគទី ៧នៃខេត្តតៃនិញ លោក វូគ្វៀន ជៀន គឺជាការស្វែងរកតំណាក់កាលទី ១៧រដូវប្រាំង ប្រចាំឆ្នាំ ២០១៧រហូតទៅដល់ឆ្នាំ ២០១៨ខាងមុខ៕
ម៉ាប់ ស៊ុយ [email protected]