បុរស៤នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះហាងកុំព្យួទ័រមួយកន្លែងកាលពីម៉ោង១១យប់ថ្ងៃចន្ទម្សិលមិញ ដែលមានទីតាំងនៅក្នុងភូមិ១៩ ផ្លូវលេខ៧០ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមគេហទំព័រហ្វេសប៊ុករបស់ខណ្ឌដូនពេញបានឲ្យដឹងថា ហាងកុំព្យួទ័រនោះឈ្មោះ អេស ធី ស៊ី កុំព្យួទ័រ។ ចំណែកមូលហេតុដែលបណ្តាលឲ្យឆេះនេះ គឺឆ្លងចរន្តអគ្គិសនី ហើយបានបំផ្លាញសម្ភារក្នុងផ្ទះនោះទាំងស្រុង។
តាមសមត្ថកិច្ចឲ្យដឹងថា ភ្លើងចាប់ផ្តើមឆេះនៅម៉ោង១១យប់ ហើយពន្លត់អស់វិញនៅម៉ោង១២យប់ដដែលនោះ ។ ហេតុការណ៍នោះមានវត្តមានលោក ឃួង ស្រេង អភិបាលរាជធានី លោក ជួន សុវណ្ណ ស្នងការនគរបាល និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងជួយអន្តរាគមន៍ពន្លត់៕